SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យវិនិយោគិនចូលរួមពិព័រណ៍នៅអាល្លឺម៉ង់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកសកម្មភាពវិនិយោគ


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យវិនិយោគិនចូលរួមពិព័រណ៍នៅអាល្លឺម៉ង់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកសកម្មភាពវិនិយោគ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-18

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-18

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ចូលរួមពិព័រណ៍អន្តរជាតិ «Anuga Food 2025» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងពង្រីកសកម្មភាពវិនិយោគ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាពិព័រណ៍អាហារ និងភេសជ្ជធំបំផុតប្រចាំឆ្នាំរបស់ពិភពលោក ដែលដើរតួនាទីដ៏សំខាន់ក្នុងការតាំងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ ការផ្ដល់ឱកាសដល់ការបង្កើត បណ្តាញទំនាក់ទំនង និងការស្វែងយល់ពីនិន្នាការថ្មីៗក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈ។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា ១០ផ្នែក ដែលក្នុងផ្នែកនីមួយៗផ្តោតសំខាន់លើវិស័យផ្សេងៗគ្នាពាក់ព័ន្ធនឹងឧស្សាហកម្ម ម្ហូបអាហារ និងភេសជ្ជ ដោយក្នុងនោះរួមមាន៖ អាហារបែបប្រណិត(Fine food) ភេសជ្ជ សាច់ អាហារបង្កក ផលិតផលពីទឹកដោះគោ នំប៉័ង អាហារសរីរាង្គ គោលគំនិតនៃការរៀបចំម្ហូបអាហារ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចែកចាយ(Retail Tech)។

ចំពោះ ពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដែលមានបំណងចង់ចូលរួមតាំងបង្ហាញនូវផលិតផលទំនិញជាអាហារ និងភេសជ្ជក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុន ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងមកមន្ត្រីសម្របសម្រួលតាមរយៈលេខទូរស័ព្ទ +៨៥៥ ១៧ ៣២៤ ៦៣៣ / +៨៥៥ ៨៦ ៩៦១ ០០៦ ឬតាមរយៈអ៊ីម៉ែល [email protected] / [email protected]


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599