SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុងថ្នាលឌីជីថល ដើម្បីធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើង


រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុងថ្នាលឌីជីថល ដើម្បីធ្វើឱ្យកម្រិតជីវភាពកាន់តែប្រសើរឡើង
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ និងលើកទឹកចិត្តអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ឱ្យចូលរួមចុះឈ្មោះក្នុង «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីចាប់យកនូវអត្ថប្រយោជន៍ផ្សេងៗ ដែលសំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការវិវត្តសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសគណៈកម្មការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ដកិច្ចខិតខំប្រឹងប្រែងផ្ដល់ការសម្របសម្រួល ការគាំទ្រដោយប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្រោយការដាក់សម្ពោធការដំណើរការថ្នាលឌីជីថលនេះ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាប្រឈមនានារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយធានាបានប្រសិទ្ធភាព និងនិរន្ដរភាពនៃថ្នាល ព្រមទាំងកែលម្អចំណុចខ្វះខាតទាំងឡាយ ក្នុងដំណើការនៃការអនុវត្តតាមភាពជាក់ស្ដែងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី