SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Mountain Hazelnuts និង Kamya មានបំណងបណ្ដាក់ទុនវិនិយោគក្នុងឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា


ក្រុមហ៊ុន Mountain Hazelnuts និង Kamya មានបំណងបណ្ដាក់ទុនវិនិយោគក្នុងឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Mountain Hazelnuts និងក្រុមហ៊ុន Kamya មានបំណងបណ្ដាក់ទុនវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Daniel Spitzer ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ក្នុងជំនួប នាថ្ងៃទី១១ ខែកុម្ភៈ ឯកឧត្តម ជា វុទ្ធី អរគុណដល់វិនិយោគិនដែលចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។ ជាមួយគ្នានេះ អគ្គលេខាធិការ ជា វុទ្ធី បានបញ្ជាក់ពីការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្ដួចផ្ដើមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងផ្នែកខាងលើ (upstream) ជាពិសេសពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី