SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ជប៉ុន ពិភាក្សាការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី លើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល


កម្ពុជា-ជប៉ុន ពិភាក្សាការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី លើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល
ពាណិជ្ជកម្ម

2026-03-13

គិត បុប្ផា

ពាណិជ្ជកម្ម

2026-03-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងបន្ថែមនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុនឱ្យកាន់ច្រើនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន លោក Kohei Wakabayashi ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានលើកឡើងអំពីសារសំខាន់នៃកិច្ចសម្រួលពាណិជ្ជកម្ម និងអរគុណចំពោះការយកចិត្តទុកដាក់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ធុរកិច្ចជន និងវិនិយោគិនជប៉ុននៅកម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី