2024-03-30
គិត បុប្ផា
2024-03-30
គិត បុប្ផា
ភ្នំពេញ៖ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សម្មតិកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក៖«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖«ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សម្មតិកម្មនវានុវត្តន៍ ធ្វើឡើងក្នុងបរិការណ៍ដែលប្រទេសកម្ពុជា កំពុងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូង ប្រទេសចិន អេមីរ៉ាតអារ៉ាប់រួម និងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ ព្រមទាំងពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព»។
សម្ដេចធិបតី បានលើកឡើងបន្ថែមទៀតថា សហគ្រាសធុនតូច និងមធ្យម (SMEs) នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីកម្មបង្ហាញអំពីសក្តានុពលវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យ SMEs តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី