2024-09-17
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-17
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មាន២ប្រភេទ គឺបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ នេះបើតាមកម្ពុជាឆ្ពោះទៅឌីជីថល បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ គឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមានជាការទូទាត់សងប្រាក់ឌីជីថល, ការសន្សំប្រាក់ឌីជីថល និងការផ្ទេរប្រាក់ឌីជីថល។
បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ) ដែលមាននិយ័តករក្រោមឱវាទចំនួន៦ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិកា រួមមាន៖ បច្ចេកវិទ្យាហរិញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រង (បច្ចេកវិទ្យាធានារ៉ាប់រង), បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យសន្តិសុខសង្គម, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យនិងសវនកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យអចលនវត្ថុនិងបញ្ចាំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី