2025-07-07
ទូច សូរិយា
2025-07-07
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
ពិព័រណ៍អន្តរជាតិ ITE-HCMC នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែទស្សនកិច្ច Caravan Tour, Self-Drive Tour និងMekong Cruise Tour ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម និងការលក់កញ្ចប់ទស្សនកិច្ច «គោលដៅទេសចរណ៍ពីរកញ្ចប់ទស្សនកិច្ចតែមួយ» ក្រោមប្រធានបទ «Sustainable Tourism, Vibrant Experiences» នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Saigon Exhibition & Convention Center ទីក្រុងហូជីមិញ។ ជាមួយគ្នានេះ មានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៤០០ស្តង់ មកពី ៥០ខេត្តទូទាំងប្រទេសវៀតណាម អ្នកទិញអន្តរជាតិចំនួន ២២០នាក់ មកពីជាង ៤០ប្រទេសជុំវិញពិភពលោក និងអ្នកទស្សនាជាង ២៨,០០០នាក់ ព្រមទាំងជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញប្រមាណ ១២,៦០០ជំនួប។
ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់សាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ និងចូលរួមការ តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC ខាងលើ សំដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិ ពិសេសជំរុញយុទ្ធនាការទស្សនាកម្ពុជារដូវកាលបៃតង ឱ្យមកទស្សនា «កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ត សុវត្តិភាព ស្អាត និងបៃតង» កាន់តែច្រើន។ ចំពោះ សាធារណជន ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរសព្ទលេខ ០១២ ៤១៤ ១៩១ ឬ Email: [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី