SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«កំពង់ផែពហុបំណងកំពត» តម្លៃ ១,៣ពាន់លានដុល្លារ នឹងសម្ពោធនៅថ្ងៃទី០៦ មិថុនា ខាងមុននេះ


«កំពង់ផែពហុបំណងកំពត» តម្លៃ ១,៣ពាន់លានដុល្លារ នឹងសម្ពោធនៅថ្ងៃទី០៦ មិថុនា ខាងមុននេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កំពង់ផែពហុបំណងកំពតដែលមានតម្លៃ ១,៣ពាន់លានដុល្លារ របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) នឹងត្រៀមរៀបចំពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ឧសភា។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីសម្ពោធកំពង់ផែពហុបំណងកំពតនេះ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ពិសេសពិនិត្យមើលការងារផ្សេងៗដែលនៅសេសសល់។

ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ ត្រូវសហការគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពិធីសម្ពោធខាងមុខអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់។ គួរបញ្ជាក់ថា កំពង់ផែពហុបំណងកំពត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី