2024-04-01
SME News
2024-04-01
SME News
ភ្នំពេញ៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០២៤»។ នេះ គឺជាសំណេរលារដ្ឋសភារបស់សម្តេច តេជោ ហ៊ុន សែន ដែលបានសរសេរនៅក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១ មេសា ឆ្នាំ២០២៤នេះ បានសរសេរថា ចុងក្រោយ លារដ្ឋសភា ក្រោយសម្តេចបានចំណាយពេលជាងពាក់កណ្តាលជីវិត ក្នុងកិច្ចការងារដឹកនាំនិងកសាងមាតុភូមិកម្ពុជាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤។
សំណេរនេះ គឺជាថ្ងៃចុងក្រោយដែលសម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំរបស់រដ្ឋសភា ខណៈនាពេលខាងមុខបន្តិចទៀតនេះ សម្តេចតេជោ នឹងអញ្ជើញកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។
សូមជ្រាបផងដែរថា របៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មាន២ចំណុច គឺទី១. ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២. របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី