SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងសត្វសមុទ្រកម្រ បានរួមចំណែកផ្ដល់ការងារ និងប្រាក់ចំណូលដល់ប្រជាសហគមន៍


ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងសត្វសមុទ្រកម្រ បានរួមចំណែកផ្ដល់ការងារ និងប្រាក់ចំណូលដល់ប្រជាសហគមន៍
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ នៃសហគមន៍នេសាទព្រែកត្នោត បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទ តាមរយៈការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរ ដូចជាការជិះទូកមើលផ្សោត ព្រៃកោងកាង និងការផ្គត់ផ្គង់អាហារស្រស់ៗ នេសាទបានពីដែនទឹករបស់សហគមន៍។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនេះ បានកំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក និងសេះសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ គិតត្រឹមចុងឆ្នាំ២០២៤ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់ ៧០ក្បាល ជ្រូកទឹកចំនួន ១ក្បាល បានស្នាក់នៅអចិន្ត្រៃយ៍ និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី