2024-04-18
ទូច សូរិយា
2024-04-18
ទូច សូរិយា
ភ្នំពេញ៖ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទ ដែលក្នុងនោះមានសត្វជិតផុតពូជ និងងាយរងគ្រោះចំនួន៤ប្រភេទ នៅក្នុងតំបន់ព្រៃកោងកាងចំនួន២ នៃប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានបញ្ជាក់ថា សត្វជាង៧០០ប្រភេទ ក្នុងនោះមានសត្វជិតផុតពូជ និងងាយរងគ្រោះចំនួន៤ប្រភេទ រួមមាន៖ ស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អិល ធី ឌី បានសហការជាមួយក្រសួងបរិស្ថាន ចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងចំនួន២ គឺ ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ នៃប្រទេសកម្ពុជា។ ការរកឃើញនេះ គឺផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់ ហើយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា រំពឹងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី