SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កូនត្នោតចំនួន ១ម៉ឺនដើម ត្រូវបានបន្តដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម


កូនត្នោតចំនួន ១ម៉ឺនដើម ត្រូវបានបន្តដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-08

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-08

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ កូនត្នោតចំនួន ១០ ០០០ដើម ត្រូវបានបន្តដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនត្នោតចំនួន ១០ ០០០ដើម ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត«ពន្លកបៃតង»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការបណ្ដុះផ្នត់គំនិតពន្លកបៃតង គឺជាការរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ព្រឹត្តិការណ៍ដាំកូនត្នោត មានសារសំខាន់ណាស់ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់កម្ពុជា។

តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី៨ សីហា ដើម្បីបង្កើនគម្របបៃតង និងសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយបង្កើនគម្របព្រៃឱ្យបាន ៦០% នៅឆ្នាំ២០៥០ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់ក្រុមយុទ្ធនាការ«ពន្លកបៃតង» នៅឆ្នាំ២០២៤ ខណៈដែលក្រសួង និងនៅតាមមន្ទីរបរិស្ថានទូទាំងប្រទេស បានចែកកូនឈើសរុប ១លាន ៣សែនដើម ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី