SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ សហការជាមួយក្រុមហ៊ុន Visa ដើម្បីសម្រួលដល់ទេសចរបរទេសការចាយប្រាក់តាម KHQR


ធនាគារជាតិ សហការជាមួយក្រុមហ៊ុន Visa ដើម្បីសម្រួលដល់ទេសចរបរទេសការចាយប្រាក់តាម KHQR
ធនាគារ-ហិរញ្ញវត្ថុ

2025-01-25

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-01-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa បានដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ជាផ្លូវការ ដើម្បីទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថលបានយ៉ាងងាយស្រួល។

កម្មវិធី Bakong Tourists App ដែលដាក់ដំណើរការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ នឹងធ្វើឱ្យភ្ញៀវទេសចរងាយស្រួលភ្ជាប់ប័ណ្ណទូទាត់ Visa របស់ខ្លួនក្នុងកម្មវិធីបាគងទេសចរ ដែលអាចឱ្យទេសចរទូទាត់ប្រាក់តាមបាគង KHQR ដូចនឹងប្រជាជនខ្មែរដែរ។ ការដាក់ឱ្យប្រើកម្មវិធី Bakong Tourists នេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធទេសចរ វប្បធម៌ និងម្ហូបរបស់កម្ពុជាថែមមួយកម្រិតទៀតជាមួយនឹងហាងលើសពី ៣លាននៅក្នុងប្រទេសកម្ពុជា។

ការដំណើរការកម្មវិធីនេះ ទេសចរអន្តរជាតិអាចធ្វើការទូទាត់បានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ រួចចុះឈ្មោះប្រើប្រាស់ ភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង រួចធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករបានប្រមាណវ ៤,៥លានកន្លែង នៅក្នុងប្រទេសកម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី