2026-03-30
ទូច សូរិយា
2026-03-30
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (យូអិនឌីភី) បានដាក់ឱ្យប្រើប្រាស់របាយការណ៍សង្ខេបគោលនយោបាយស្តីពី ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តម ឃឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងអរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ ដើម្បីពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក អេនរីកូ ហ្គាវលីយ៉ តំណាងយូអិនឌីភីប្រចាំកម្ពុជា បានបញ្ជាក់ថា ខណៈដែលលំហូរជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេលនេះជាពេលដែលយើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លានៅកម្ពុជា។ យូអិនឌីភី នឹងបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រតិបត្តិការរបស់ខ្លួន និងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀតទាំងនៅក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិឱ្យចូលរួមដូចគ្នា៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី