SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិនៃកម្ពុជា ចុះMOU និងសាជីវកម្មកូរ៉េ លើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ


ធនាគារជាតិនៃកម្ពុជា ចុះMOU និងសាជីវកម្មកូរ៉េ លើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ
A+ A-

ភ្នំពេញ៖ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់ (MoU) រវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) នឹងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុរវាងកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៥។

ការចុះ MOU នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម យឹម លាត និងលោក Nam Ju Kwon ប្រធាន និងជានាយកប្រតិបត្តិ KAMCO កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ ការចុះ MOU នេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធអនុវត្តជាក់ស្តែង និងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ។ ឯកសារនេះ ក៏គ្របដណ្តប់រាល់ចំណុចសំខាន់ៗ ដូចជា យន្តការនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្តល់ព័ត៌មានផ្នែកសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ដែលបានប្រកាសជាសាធារណៈ ការផ្លាស់ប្តូរឯកសារស្រាវជ្រាវនិងការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក និងចែករំលែកបទពិសោធជាដើម។

ជាមួយគ្នានេះ ឯកឧត្តម យឹម លាត ក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នទាំងពីរ ជាពិសេសលើការគាំទ្រការរៀបចំយន្តការកិច្ចការពារប្រាក់បញ្ញើនៅកម្ពុជា និងការកសាងសមត្ថភាពមន្ត្រី-បុគ្គលិកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី