SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល សន្សំថវិកាជាតិបានជាង ២០០លានដុល្លារ ពីការព្យួរគម្រោងមិនចាំបាច់មួយចំនួនក្នុងឆ្នាំ២០២៣


រដ្ឋាភិបាល សន្សំថវិកាជាតិបានជាង ២០០លានដុល្លារ ពីការព្យួរគម្រោងមិនចាំបាច់មួយចំនួនក្នុងឆ្នាំ២០២៣
A+ A-

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យតាមក្រសួងស្ថាប័នពិនិត្យនិងកែសម្រួលគម្រោងមួយចំនួន ដែលមិនទាន់ចាំបាច់ក្នុងការអនុវត្ត រដ្ឋសន្សំលុយបានជាង២០០លានដុល្លារ ពីគម្រោងផែនការចំណាយអស់នោះ ភាគច្រើនជាគម្រោងសិក្សាស្រាវជា្រវដែលអាចពន្យារពេលបាន។

«ថ្ងៃមុន ខ្ញុំគ្រាន់តែឲ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបានជាង២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ៖«គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រងសាលារៀនឆ្ពោះទៅរកឧត្ដមភាព» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ថវិកាជាង២០០លានដុល្លារនេះ រដ្ឋាភិបាល យកមកបង្កើនថវិកា ក្នុងការគាំពារសង្គម ជាពិសេសក្នុងស្ថានភាពគ្រោះទឹកជំនន់នេះតែម្តង។ សម្តេចធិបតី បានបន្ថែមថា ថវិកាទាំងនេះ មានប៉ះពាល់ដល់មន្ដ្រីឡើយ គ្រាន់តែជាគម្រោងសិក្សាមួយចំនួនមិនទាន់ចាំបាច់ប៉ុណ្ណោះ ដែលអាចព្យួរឬពន្យារពេលក្នុងការអនុវត្តសិន ដើម្បីបង្វែរថវិកាទាំងនោះទៅជួយប្រជាពលរដ្ឋ ដាក់ឱ្យចំគោលដៅ នៃការកំណែទម្រង់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី