SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ទីរពេទ្យកុមារអង្គរ បានទទួលថវិកា ៥០ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌


មន្ទីរពេទ្យកុមារអង្គរ បានទទួលថវិកា ៥០ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប បានទទួលថវិកាចំនួន ៥០ម៉ឺនដុល្លារ ពីសប្បុរសធម៌ដែលបានបរិច្ចាគក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» តាមរយៈសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ទឹកប្រាក់ ៥០ម៉ឺនដុល្លារនេះ ក្រុមបាល់ទាត់តារាកម្ពុជា បានប្រគល់ដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ កាលពីថ្ងៃទី៥ ឧសភា ថា នេះជាលើកទីមួយ ដែលមន្ទីរពេទ្យបានទទួលថវិកាសប្បុរសធម៌ក្នុងទំហំទឹកប្រាក់ច្រើនបែបនេះ ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ហើយមន្ទីរពេទ្យកុមារអង្គរសង្ឃឹមថា នឹងទទួលបានការឧបត្ថម្ភគាំទ្របែបនេះជាបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត ដើម្បីឱ្យមន្ទីរពេទ្យបន្តការបម្រើសេវាសុខភាព ប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាឱ្យបានយូរអង្វែង។ មន្ទីរពេទ្យកុមារអង្គរ បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសប្បុរសធម៌ទាំងអស់ ដែលបានប្រមូលថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យ និងស្ថាប័នមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ត្រឹមថ្ងៃទី១ ឧសភា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ទទួលបានថវិកាពីសប្បុរសជនប្រមាណ ៥លានដុល្លារ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានបែងចែកថវិកា រួមមាន៖ មន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលី ២០គ្រួសារ ២០ម៉ឺនដុល្លារ និងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាប្រមាណ ៤លានដុល្លារជាបណ្តោះអាសន្ន និងប្រសិនទទួលបានបន្ថែមទៀតនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ នេះបើតាមការចុះផ្សាយសម្តេចតេជោ ហ៊ុន សែន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី