SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្ត្រីជាន់ខ្ពស់កសិកម្ម សង្ឃឹមថា ក្រុមហ៊ុនចិន នឹងជួយអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើប តាមរយៈការគ្រប់គ្រងព័ត៌មាន និងទិន្នន័យកសិកម្ម


មន្ត្រីជាន់ខ្ពស់កសិកម្ម សង្ឃឹមថា ក្រុមហ៊ុនចិន នឹងជួយអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើប តាមរយៈការគ្រប់គ្រងព័ត៌មាន និងទិន្នន័យកសិកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-09

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-09

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា ក្រសួងកសិកម្ម នឹងអាចសហការលើផ្នែកណាមួយជាមួយក្រុមហ៊ុន Heilongjang Province Maiku Information Technology Co.,Ltd របស់ចិននាថ្ងៃអនាគត ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម សៀក ឡេង បានលើកឡើងថា ការសហការជាមួយក្រុមហ៊ុនចិន នឹងជួយវិស័យកសិកម្មបែបទំនើប តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងទិន្នន័យកសិកម្មលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីព្យាករ វិភាគដី ទិន្នផល ឬហានិភ័យដូចជាសត្វល្អិត និងអាកាសធាតុ ដោយប្រើប្រាស់រូបភាព និងទិន្នន័យផ្កាយរណប។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តថា ប្រព័ន្ធនេះ គឺជាប្រព័ន្ធល្អ ទំនើប និងគ្រប់ជ្រុងជ្រោយ ដែលអាចគ្រប់គ្រងព័ត៌មានកសិកម្មបានច្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងរូបភាពផ្កាយរណបផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី