2023-08-29
លោក រាជៈ ឥន្រ្ទរៈ
2023-08-29
លោក រាជៈ ឥន្រ្ទរៈ
ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដំបូងមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលមាននាយករដ្ឋមន្ត្រីទើបតែទទួល បានការតែងតាំងថ្មីភ្លាម បានឆ្លៀតពេលវេលាមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត បន្តវេនពី សម្ដេចតេជោ»។ រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា «ថ្ងៃនេះជាលើកទី២ ដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតនៅតំបន់ព្រៃស្ពឺ។ នេះជាឱកាសដែលបងប្អូនកម្មករនិយោជិត បានជួប ឯកឧត្តមកិត្តិទសា ភិបាលបណ្ឌិត ជាទីគោរពស្រលាញ់ នឹករលឹករបស់បងប្អូន ជាថ្មីម្តងទៀត»។
រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងឲ្យដឹងថា «បងប្អូនកម្មករនិយោជិតដែលចូលរួមក្នុងកម្មវិធីសំណេះសំណាលនាព្រឹកនេះ សរុបមានចំនួន ១ម៉ឺន ៨ពាន់ ១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៣ ក្នុងនោះ ខណ្ឌពោធិ៍សែនជ័យ ចំនួន១២និងខណ្ឌកំបូល ចំនួន១។ រោងចក សហគ្រាសទាំងនេះ ជាប្រភេទរោងចក្រកាត់ដេរចំនួន ១០, ផលិតផលធ្វើដំណើរនិងកាបូប ចំនួន ១ដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតតង់ និងសម្ភារបោះជំរុំ ចំនួន ១។
នៅរាជធានីភ្នំពេញឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩ ៣២៣ មានកម្មករនិយោជិតប្រមាណ ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លាន ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន ៧៣៤ មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន ៩ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយ រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។
កន្លងមក ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបង ប្អូនកម្មករនិយោជិត ប្រធានរដ្ឋបាល និងប្រធានផ្នែក ចំនួន ៣លើក ក្នុងឆ្នាំ២០២៣ នេះ ដែលមានអ្នកចូលរួមសរុប ប្រមាណ ៣ម៉ឺននាក់។ ក្នុងជំនួបទាំងនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត តែងតែផ្ដល់អនុសាសន៍ឱ្យបង ប្អូនកម្មករនិយោជិត និងនិយោជក ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា និងចាត់ទុករោងចក្រ សហគ្រាស ជាឆ្នាំង បាយរួម និងបន្តរក្សាឱ្យមានទំនាក់ទំនងល្អរវាងកម្មករនិយោជិត, សហជីព និងនិយោជក ដូចពាក្យស្លោកថា «ទឹក ត្រជាក់ត្រីកុំ»។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ដល់ការដោះស្រាយបញ្ហានានា ធ្វើឱ្យប្រសើរឡើងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: សម្រួលដល់បរិយាកាសការងារឱ្យទាំងនិយោជក និង បងប្អូនកម្មករនិយោជិត ទទួលបាននូវការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមព្រមទាំងអាចធានាបាន នូវនិរន្តរភាពនៃផលិតកម្ម អាជីវកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី