SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រាសទេសចរណ៍ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីងចំនួន១០ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា


សហគ្រាសទេសចរណ៍ពីរដ្ឋធានីប៉េកាំង និងទីក្រុងធានជីងចំនួន១០ ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍របស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-02

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សហគ្រាសទេសចរណ៍ធំៗ ដ៏មានសក្តានុពលមកពីរដ្ឋធានីប៉េកាំង និងក្រុងធានជីងចំនួន ១០ស្ថាប័ន ចូលស្តាប់ពីសភាពការណ៍ពិតពាក់ព័ន្ធនយោបាយ សន្តិសុខ សង្គម សក្តានុពលទេសចរណ៍ យន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងពិភាក្សាការងារលើការជំរុញលំហូរភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ភាគីកម្ពុជា និងភាគីសហគ្រាសចិន បានឯកភាពជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចបន្ថែមឱ្យកាន់តែច្រើនទៅកាន់កម្ពុជា, ការភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងធានជីង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិតពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្លាយ ជាពិសេសគឺបានព្រមព្រៀងសហការរៀបចំ FAM Trip មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា និងការសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នានាឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់ពីការធានាលើសុខសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីសក្ដានុពលទេសចរណ៍កម្ពុជាដល់លោក-លោកស្រីដែលជាប្រធានសហគ្រាសទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍សំបូរបែប បដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនខ្មែរ ម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងមានគ្រប់ជម្រើស។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីឱកាសមាសសម្រាប់វិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ដោយហេតុថាជាទីផ្សារដែលមានសក្តានុពល (Emerging Market) និងវិស័យដែលមានសក្តានុពលនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីរដ្ឋធានីប៉េកាំង និងក្រុងធានជីង មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ជាមួយនឹងយន្តការលើកទឹកចិត្តនានា និងការផ្តល់អាទិភាពរបស់រាជរដ្ឋាភិបាល និងស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានគាំទ្រដោយប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី