SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទិដ្ឋភាពរាជធានីភ្នំពេញ ដ៏ស្រស់ស្អាតនាពេលរាត្រី ខណៈដែលសង្រ្កាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាន់តែខិតជិតមកដល់!


ទិដ្ឋភាពរាជធានីភ្នំពេញ ដ៏ស្រស់ស្អាតនាពេលរាត្រី ខណៈដែលសង្រ្កាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាន់តែខិតជិតមកដល់!
A+ A-

ភ្នំពេញ៖ ទិដ្ឋភាពរាជធានីភ្នំពេញនាពេលរាត្រី ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ តុបតែងខ្លោងទ្វារ អំពូលភ្លើងលម្អ នៅបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងវិថីនានា ដើម្បីត្រៀមអបអរព្រឹត្តិការណ៍«សង្រ្កាន្តវត្តភ្នំ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ២០២៤។

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០យប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា។

ក្នុងសង្ក្រាន្តនេះ រដ្ឋបាលរាជធានីភ្នំពេញ មានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី