SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចំនួន១០ CDC អនុម័តឱ្យបោះទុនវិនិយោគសរុបជាង ១៤៦លានដុល្លារ បង្កើតរោងចក្រក្នុងរាជធានី-ខេត្តចំនួន៧


ក្រុមហ៊ុនចំនួន១០ CDC អនុម័តឱ្យបោះទុនវិនិយោគសរុបជាង ១៤៦លានដុល្លារ បង្កើតរោងចក្រក្នុងរាជធានី-ខេត្តចំនួន៧
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១០ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន១០ តាមសំណើរបស់ក្រុមហ៊ុនទាំងនោះ ដែលមានទំហំវិនិយោគជាង ១៤៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ១.៥ម៉ឺនកន្លែង ក្នុងទីតាំងភូមិសាស្រ្តចំនួន៧។

បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង១០នោះ ផ្តោតលើការវិនិយោគក្នុងវិស័យអគ្គិសនី, វាយនភណ្ឌ, សិប្បកម្ម និងឧស្សាហកម្មជាដើម។ ក្រុមហ៊ុនទាំងនោះបានបោះទុនវិនិយោគក្នុងទីទាំងចំនួន៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម-ក្រចេះ, កណ្តាល, កំពង់ស្ពឺ, ព្រះសីហនុ និងខេត្តតាកែវ ក្រុមហ៊ុនទាំង១០ មានដូចជា៖

១. ក្រុមហ៊ុន CAMBODIAN TRANSMISSION II CO., LTD គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។

២. ក្រុមហ៊ុន HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ...) និងសម្ភារបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៦១៨កន្លែង។

៣. ក្រុមហ៊ុន APOLLO PET PRODUCTS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១២៦កន្លែង។

៤. ក្រុមហ៊ុន PRIME STORAGE SOLUTION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

៥. ក្រុមហ៊ុន INTEGRITY UNION PACKAGING MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៧កន្លែង។

៦. ក្រុមហ៊ុន NEOCAMBO TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៧៥៩កន្លែង។

៧. ក្រុមហ៊ុន FONTERNIG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៨៦កន្លែង។

៨. ក្រុមហ៊ុន XIANGRUIFENG PACKAGING TECHNOLOGY CO., LTD គម្រោងវិនិយោគកម្មន្តសាលសម្ភារធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩១កន្លែង។

៩. ក្រុមហ៊ុន INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,០៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៨១កន្លែង។

១០. ក្រុមហ៊ុន HONGRUI BAG (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៥៤០កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី