2025-08-16
គិត បុប្ផា
2025-08-16
គិត បុប្ផា
ភ្នំពេញ៖ «កិច្ចសហប្រតិបត្តិថ្មីរវាង ធនាគារ វីង កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ សិង្ហបូរី Singapore Airlines Limited មិនត្រឹមតែបង្កើតនូវផលិតផលទេសចរណ៍ថ្មី ដែលមានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិតទេ ប៉ុន្តែឆ្លើយតបនឹងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាដ៏ល្អនាពេលនេះ»។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរភាពជាដៃគូសហប្រតិបត្តិការខាងលើ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កិច្ចសហការនេះ បានច្របាច់បញ្ចូលគ្នារវាង ការធ្វើដំណើរតាមផ្លូវអាកាស និងប្រព័ន្ធទូទាត់ឌីជីថល ដែលបានផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អ្នកធ្វើដំណើរ ពិសេសភ្ញៀវទេសចរ រួមទាំងជាការទាក់ទាញ និងជំរុញទឹកចិត្តប្រជាជនឱ្យធ្វើដំណើរកាន់តែច្រើនឡើង។ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការរវាង ផ្នែកឯកជនពីវិស័យផ្សេងៗគ្នាបង្កើតជាផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែម និងជួយអភិវឌ្ឍវិស័យកម្ពុជាបន្ថែមទៀត ដូចកិច្ចសហប្រតិបត្តិរវាងធនាគារ វីង កម្ពុជា និងក្រុមហ៊ុន Singapore Airlines នាពេលនេះ។
តាមកិច្ចសហការខាងលើ អតិថិជនរបស់ធនាគារវីង អាចបម្លែងពិន្ទុ Wing Points ទៅជា KristFlyer Miles របស់ក្រុមហ៊ុន Singapore Airlines តាមរយៈ Wing Bank App ដើម្បីទិញទំនិញ ឬសេវាកម្មផ្សេងៗ ដែលមាននៅលើគេហទំព័រ ឬកម្មវិធីទូរសព្ទរបស់ក្រុមហ៊ុន Singapore Airlines។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរសិង្ហបូរីជាង ២៣.០០០នាក់ ដែលកើនឡើង១១% ធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងជើងហោះហើររវាងកម្ពុជា (រាជធានីភ្នំពេញ និងខេត្តសៀមរាប) និងប្រទេសសិង្ហបូរីរបស់ក្រុមហ៊ុន Singapore Airlines ជាង៧០ជើង ក្នុងមួយសប្តាហ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី