SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន ASIA PLATINUM & SOUTH POLE នឹងវិនិយោគលើវិស័យកាបូននៅកម្ពុជា ដោយបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក មាន់ និងព្រៃកោងកាង


ក្រុមហ៊ុន ASIA PLATINUM & SOUTH POLE នឹងវិនិយោគលើវិស័យកាបូននៅកម្ពុជា ដោយបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក មាន់ និងព្រៃកោងកាង
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន ASIA PLATINUM & SOUTH POLE នឹងវិនិយោគលើវិស័យកាបូន តាមរយៈការអនុវត្តគម្រោងឥណទានកាបូននៅប្រទេសកម្ពុជា ដោយបង្កើតកសិដ្ឋានចិញ្ចឹមជ្រូក កសិដ្ឋានចិញ្ចឹមមាន់ និងព្រៃកោងកាង។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមការងារគម្រោង នៃក្រុមហ៊ុន ASIA PLATINUM & SOUTH POLE នាថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០២៤។

ក្នុងជំនួបនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ASIA PLATINUM & SOUTH POLE នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមការងារគម្រោង សិក្សាផែនការច្បាស់លាស់ និងសហការជាមួយប្រជាកសិករ ដើម្បីទទួលបានភាពចំណេញ និងចែករំលែកផលប្រយោជន៍ឥណទានកាបូនរួមគ្នាផងដែរ។ ចំពោះព្រៃកោងកាង ឯកឧត្តម ឌិត ទីណា ក៏បានជំរុញក្រុមការងារគម្រោង ពិនិត្យលទ្ធភាពសហការជាមួយសហគមន៍ និងអ្នកនេសាទ ក្នុងការអភិរក្ស និងស្តារឡើងវិញ។

តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ក្រុមការងារគម្រោង ក៏បានស្នើការគាំទ្រ និងការសម្របសម្រួលពីក្រសួងកសិកម្ម ក្នុងការកំណត់គោលដៅជាមួយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ លើការផ្តល់ទិន្នន័យ ព័ត៌មាន និងច្បាប់បទដ្ឋាននានា និងការគាំទ្រនូវគំនិតផ្តួចផ្តើមកម្មវិធីយល់ដឹង និងផលប្រយោជន៍លើឥណទានកាបូនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី