SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្យា នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឬវិស័យសក្ដានុពលផ្សេងទៀតរបស់ក្រុមហ៊ុន នៅក្នុងកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបជាមួយនឹងលោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជំនួបពិភាក្សារបស់លោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គឺដើម្បីស្វែងយល់អំពីសក្ដានុពលរបស់កម្ពុជា ដែលអាចផ្ដល់ទៅវិនិយោគិន និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគ។

ជំនួបនាទីស្តីការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីទិដ្ឋភាពទូទៅដែលកម្ពុជាអាចផ្ដល់ជូនវិនិយោគិន នូវភាពប្រមើរមើលបាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាកម្រិតទាប កម្លាំងពលកម្មវ័យក្មេង មានទីផ្សារធំទូលាយបើកចំហរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី និងតំបន់ ព្រមទាំងរដ្ឋាភិបាលគាំទ្រដល់ធុរកិច្ចផងដែរ។ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូបនេះ ក៏បានប្រាប់ដល់នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology ផងដែរថា អំពីហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេសរបស់កម្ពុជា ដើម្បីគាំទ្រដំណឹកជញ្ជូននិងភស្ដុភារកម្មរបស់វិស័យឯកជនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន ADATA Technology ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឬវិស័យសក្ដានុពលផ្សេងទៀតរបស់ក្រុមហ៊ុននៅក្នុងកម្ពុជា ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុន លោក Simon Chen ថាក្រុមហ៊ុនរបស់លោកនឹងសិក្សាលម្អិតក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី