2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប គ្រោងសហការជាមួយដៃគូវិនិយោគចិន ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីបង្កើតការវិនិយោគថ្មីៗនៅកម្ពុជា លើការវិនិយោគលើផ្នែកសិកម្ម, ផ្នែកដឹកជញ្ជូន នាំចេញ-នាំចូល, និងគ្រោងបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា លី ហ្គួលាន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប បានលើកឡើង អំពីសាវតានៃការចាប់ផ្តើមការវិនិយោគនៅកម្ពុជា ដោយឧកញ៉ា លី ហ្គួលាន គូរបញ្ជាក់ថាបច្ចុប្បន្នភាពនៃដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្គ័រស៊ីងគ្រុប គឺកំពុងវិនិយោគលើ រោងចក្រឧស្សាហកម្មកែច្នៃក្តារបន្តះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូលគ្រឿងសំណង់, និងក្រុមហ៊ុនសាងសង់។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងពីវិស័យសក្កានុពលនានាបន្ថែមទៀត ដែលមានភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស រួមមាន៖ ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, ឧស្សាហកម្មកែច្នៃចំណីអាហារ និងគ្រឿងឧបភោគបរិភោគ, និងឧស្សាហកម្មពាក់ព័ន្ធនឹងគ្រឿងបង្គុំរថយន្ត ជាដើម។
ឯកឧត្តម ស៊ុន ចាន់ថុល គូរបញ្ជាក់ថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគ កាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ។ ដូចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល ប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី