SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកសារព័ត៌មានស្រ្តីរបស់ SME News ២រូប ចូលរួមពង្រឹងសមត្ថភាពក្នុង«ការរាយការណ៍ព័ត៌មានអំពីថវិកាជាតិ»


អ្នកសារព័ត៌មានស្រ្តីរបស់ SME News ២រូប ចូលរួមពង្រឹងសមត្ថភាពក្នុង«ការរាយការណ៍ព័ត៌មានអំពីថវិកាជាតិ»
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អ្នកសារព័ត៌មានស្រ្តី ២រូប របស់ SME News គឺកញ្ញា គិត បុប្ផា និងកញ្ញា ទូច សូរិយា បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ព័ត៌មានអំពីថវិកាជាតិ» ដើម្បីពង្រឹងសមត្ថភាព ការយល់ដឹង ការសរសេរ វិភាគ និងសម្រួលដល់ការបង្កើនលទ្ធភាពទទួលបានព័ត៌មានទាក់ទងនឹងថវិកាជាតិ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមចំនួន២០ និងរៀបចំដោយសមាគមខេមបូចា នេះ បានផ្តោតលើចំណុចសំខាន់ៗដូចជា ការយល់ដឹងអំពីដំណើរការថវិកាជាតិ ដំណើរការថវិកាថ្នាក់ក្រោមជាតិ ទិន្នន័យថវិកាដែលអាចរកបានសម្រាប់អ្នកសារព័ត៌មាន របៀបបែងចែកថវិកា ការចាត់ថ្នាក់ថវិកាតាមវិស័យក្រសួង ការវិភាគចំណូល ចំណាយជាតិ និងបញ្ហាសំខាន់ៗសម្រាប់ការតស៊ូមតិ។

កម្មវិធីបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីមូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការតម្លាភាពកម្ពុជា(TI Cambodia)៕

(រូបភាពពីកម្មវិធីបណ្តុះបណ្តាល៖ «ការរាយការណ៍ព័ត៌មានអំពីថវិកាជាតិ»)






នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី