2024-05-23
ទូច សូរិយា
2024-05-23
ទូច សូរិយា
ភ្នំពេញ៖ ផលប្រយោជន៍ទី៣ នៃគម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងអាចជម្លៀសបាននូវទឹកជំនន់នាទិសនិរតីរបស់កម្ពុជា ដែលធ្លាប់ជន់លិចកន្លងមកផងដែរ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលថ្លែងសារពិសេសតាមការឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ថា៖ «ការសាងសង់ ព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយបាននូវការលិចលង់នៅខេត្តមួយចំនួន ដូចជា កែប កំពត តាកែវ កណ្ដាល រួមទាំងខេត្តកំពង់ស្ពឺទៀតផង»។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្តថា ព្រែកជីកហ្វូណនតេជោនេះ នឹងជួយឱ្យប្រជាពលរដ្ឋទទួលបានផលត្រីនៅតាមដងព្រែកជីក ក្នុងនោះ ប្រជាពលរដ្ឋ ក៏អាចប្របករបរនេសាទ ឬ ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីយកមកផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ឬតម្រូវការទីផ្សារក្នុងស្រុកបន្ថែមទៀត៕https://www.youtube.com/watch?v=HUIz1vCIw9A
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី