2024-12-29
គន ម៉េងហុង
2024-12-29
គន ម៉េងហុង
ភ្នំពេញ៖ គណៈកម្មការពិព័រណ៍ នឹងបញ្ចុះតម្លៃស្តង់សម្រាប់ពាណិជ្ជករ ដែលចុះឈ្មោះចូលរួម «ពិព័រណ៍នាំចូលកូរ៉េ» ឆ្នាំ២០២៥ ៤០% នៃតម្លៃពេញ ៣០០០ដុល្លារ សម្រាប់ក្រុមហ៊ុនចុះឈ្មោះត្រឹមខែធ្នូ ឆ្នាំ២០២៤, ៣០% នៃតម្លៃពេញ សម្រាប់ក្រុមហ៊ុនចុះឈ្មោះត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ និង២០% នៃតម្លៃពេញសម្រាប់ក្រុមហ៊ុន ចុះឈ្មោះត្រឹមខែមេសា ឆ្នាំ២០២៥។
ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ស្ថិតក្នុងមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម COEX Hall B។ ក្រសួងពាណិជ្ជកម្មក្នុងនាមជាអ្នកសម្របសម្រួលនៃកម្មវិធីពិព័រណ៍ខាងលើនេះ ក៏បានជំរុញឱ្យពាណិជ្ជករ ចូលរួមក្នុងពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥ (Korea Import Fair-KIF2025) ដែលរៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association-KOIMA) ដើម្បីជំរុញផលិតផលទៅដល់ទីផ្សារ និងអតិថិជនកូរ៉េផងដែរ។
សាធារណជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះអាចបំពេញបែបបទចូលរួម នឹងផ្ញើជូនគណៈកម្មការពិព័រណ៍តាមរយៈអ៊ីម៉ែល [email protected]។ តាមការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែធ្នូ ២០២៤ នេះ បានឱ្យដឹងថា ចំពោះព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងទៅកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ីភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានលេខទូរសព្ទ ០៧៧ ៣៦១ ៨៣៦ ឬតាមរយៈអ៊ីម៉ែល [email protected]៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី