2024-03-20
ទូច សូរិយា
2024-03-20
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានដល់អាជីវករ ពាណិជ្ជករ កំពុងធ្វើអាជីវកម្មលក់ ឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ដែលកែច្នៃខុសបច្ចេកទេស ត្រូវបញ្ឈប់សកម្មភាពលក់ជាបន្ទាន់។ ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ២០២៤នេះ បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច នឹងដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង បើម្ចាស់អាជីវកម្មនៅតែបន្តលក់ឧបករណ៍ទាំងនោះទៀត។
រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា កន្លងមកមានយានយន្តមួយចំនួនកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះ បានបង្កជាសំឡេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់។
ក្នុងសេចក្តីណែនាំនេះ បានបញ្ជាក់ថា អ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវដោះឧបករណ៍ទាំងនោះចេញ និងត្រូវផ្លាស់ប្ដូរឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ចំពោះ យានដ្ឋាន ឬទីតាំងកែច្នៃ ដែលធ្លាប់ ឬកំពុងកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំង រដ្ឋបាលរាជធានីភ្នំពេញ ព្រមានឱ្យបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ទាំងនោះ និងបិទទីតាំងអាជីវកម្មរួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។
ចំណាត់ការនេះធ្វើឡើងក្រោយពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សហការគ្នាត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី