SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនស៊ីម៉ងត៍របស់ចិន គ្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា


ក្រុមហ៊ុនស៊ីម៉ងត៍របស់ចិន គ្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍របស់ចិន បង្ហាញបំណងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និងសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថាន ការវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយលោក Wensheng Chen ឯកឧត្តម ជា ចុន្ទី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា នឹងរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេសគឺវិស័យសំណង់។ ជាមួយគ្នានេះ ឯកឧត្តម ជា ចុន្ទី ក៏បានស្នើឱ្យក្រុមហ៊ុន គិតគូរអំពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៍ដូចជាការប្រើប្រាស់ថាមពលស្ងួតផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា ចុន្ទី ក៏បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបានដោយមានការចូលរួមពីកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី