SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ជំរុញឱ្យទូតអាស៊ែបៃហ្សង់ ជួយទាក់ទាញវិនិយោគិនមកបណ្តាក់ទុនលើឧស្សាហកម្មកែច្នៃ និង ថាមពល នៅកម្ពុជា


កម្ពុជា ជំរុញឱ្យទូតអាស៊ែបៃហ្សង់ ជួយទាក់ទាញវិនិយោគិនមកបណ្តាក់ទុនលើឧស្សាហកម្មកែច្នៃ និង ថាមពល នៅកម្ពុជា
A+ A-

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា លើកទឹកចិត្តឱ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ឱ្យមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហកម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។

ក្នុងជំនួបនាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ សម្តេច ឃួន សុដារី ក៏បានលើកឡើងថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗ ដើម្បីជំរុញ និងបង្កើនការវិនិយោគ ដែលក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជាទៅអាស៊ែបៃហ្សង់ មានដូចជា អង្ករ ម្រេច ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។ សម្តេច ឃួន សុដារី ក៏បានគូសបញ្ជាក់ថា កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ផែកម្ពុជា ដែលមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។

ជាមួយគ្នានេះ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានលើកឡើងថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដោយក្នុងនោះឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀតផងដែរ។ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភា បានលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យមានការរីកចម្រើន និងរឹងមាំជាលំដាប់ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី