2024-06-27
ទូច សូរិយា
2024-06-27
ទូច សូរិយា
ភ្នំពេញ៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នឹងរួមចំណែកក្នុងការបង្កើនតម្លៃផលិតកម្ម ធ្វើពិពិធកម្មផលិតផលនិងសេវាកម្ម ពង្រីកទីផ្សារ និងជ្រៀតចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល ដែលជាកត្តាពិសេសក្នុងការជំរុញឱ្យកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ក៏ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលមានតួនាទីយ៉ាងសំខាន់ទៅលើវិស័យការងារ សុវត្ថិភាព ស្បៀងអាហារ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាទៀតផង។ នេះបើយោងតាមឯកសារស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបង
«ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
ទិវាសហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSME - Day) នេះ ត្រូវបានអង្គការសហប្រជាជាតិកំណត់យកថ្ងៃទី ២៧ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរួមចំណែកដ៏សំខាន់ដែល MSME បានរួមចំណែកក្នុងនិរន្តរភាព និងភាពបត់បែននៃកំណើនសេដ្ឋកិច្ច ភាពរុងរឿងរួមគ្នា និងផ្តល់ការងារ។ នៅទូទាំងពិភពលោក MSMEs គឺមានចំនួន ៩០%នៃអាជីវកម្ម ផ្តល់ឱកាសការងារប្រមាណ ៦០-៧០% នៃការងារសរុប និងរួមចំណែក ៥០%នៃផលិតផលក្នុងស្រុកសរុប(GDP)ទូទាំងពិភពលោក។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្ដល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការបង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម ពង្រីកទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី