SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ស្វីស រួមគ្នាពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីផ្តល់សេវាកម្មឱ្យស្របតាមស្តង់ដារអាស៊ាន


កម្ពុជា-ស្វីស រួមគ្នាពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីផ្តល់សេវាកម្មឱ្យស្របតាមស្តង់ដារអាស៊ាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-08

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Reto Grueninger ប្រធានផ្នែកសហប្រតិបត្តិការនៃភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីផ្តល់សេវាកម្មឱ្យស្របតាមស្តង់ដារជាតិ និងស្តង់ដារអាស៊ាន។

ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរក៏បានជជែកពីការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) ដែលអនុវត្តដោយអង្គការស្វីស ខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរម្យដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ យូនីដូ (UNIDO) ផងដែរ។ តាមរយៈគម្រោងទាំងនេះ នឹងជំរុញការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ឱកាសការងារ គុណភាពក្នុងការផ្តល់សេវា នឹងនាំឱ្យពលរដ្ឋទទួលបាលប្រាក់ចំណូលខ្ពស់។

លោក Reto Grueninger បានគាំទ្រឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដើម្បីជំរុញបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជនក្រីក្រ ងាយរងគ្រោះ បោះបង់ការសិក្សា អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មសរុបចំនួន ៣,៥២០នាក់ ចាប់ពីឆ្នាំ២០២៥-២០២៨ នៅតាមខេត្តគោលដៅគម្រោងចំនួន១២ ទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ធនធានមនុស្សតាមរៈយកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ដោយស្របតាមប្រព័ន្ធតេស្តសមត្ថភាព និងកម្មវិធីកសិ-អាហារ ដែលគាំទ្រដល់ខ្សែច្រវាក់នៃវិស័យទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី