2026-02-05
ទូច សូរិយា
2026-02-05
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៧ ៣៦១កន្លែង សម្រាប់អ្នកខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីឱ្យអតីតពលករដែលវិលត្រឡប់មកកម្ពុជា យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំង។
ចំពោះ អតីតពលករដែលវិលត្រឡប់មកកម្ពុជា យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យបាន នៅ ៤ ទីតាំងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ក្នុងនោះរួមមាន៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ មាននៅខេត្តប៉ៃលិន ស្រុកសាលាក្រៅ នៅក្នុងបរិវេណសាលាស្រុក សាលាក្រៅ និងខេត្តបាត់ដំបង ស្រុកសំឡូត នៅបរិវេណសាលាស្រុកសំឡូត។
រីឯ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានទីតាំងនៅខេត្តប៉ៃលិន ក្រុងប៉ៃលិន នៅក្នុងបរិវេណវិទ្យាល័យ ក្រុងទេពនិមិត្ត និងខេត្តបាត់ដំបង ស្រុករតនមណ្ឌល នៅក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ។ ជាមួយគ្នានេះ ពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី