SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស សហការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា


អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស សហការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អគ្គកុងស៊ុលកិត្តិយសចំនួន ៨ប្រទេស នឹងសហការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ អគ្គកុងស៊ុលចំនួន៨ និងកម្ពុជា ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើការអភិវឌ្ឍនិងទាក់ទាញភ្ញៀវទេសចរពីបណ្តាប្រទេសទាំង៨។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ កុងស៊ុលកិត្តិយសទាំង៨ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកត្តាសុខសន្តិភាពនៅកម្ពុជា និងសុវត្ថិភាពល្អប្រសើរដែលបានផ្តល់ជូនអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្ពុជា ដោយបានចាត់ទុកថាកម្ពុជាជាប្រទេសមានសុវត្ថិភាពដ៏ល្អសម្រាប់ទស្សនា។

គួរបញ្ជាក់ថា កុងស៊ុលចំនួន៨ ដែលជួបពិភាក្សាជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមមាន៖ ឯកឧត្តម Salah ESSA កុងស៊ុលកិត្តិយសប្រទេសស៊ីប, លោក Markus GRINDLING កុងស៊ុលកិត្តិយសប្រទេសអូទ្រីស, លោក Aurelio FLACCO កុងស៊ុលកិត្តិយសប្រទេសអ៊ីតាលី, លោក Torsten MUNTHER កុងស៊ុលកិត្តិយសប្រទេសអាល្លឺម៉ង់, លោកស្រី SENG Takakneary កុងស៊ុលប្រទេសមិចស៊ិចកូ, លោក Gerhard Jan Lennips កុងស៊ុលកិត្តិយសប្រទេសហូឡង់, លោកស្រី KIM Tol Tan កុងស៊ុលកិត្តិយសប្រទេសស៊ុយអែត និងលោក Andrew J. Booth Obe កុងស៊ុលកិត្តិយសប្រទេសអង់គ្លេស៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599