SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាពទម្លាក់កញ្ចប់ថវិកាដល់ SME Bank និង ARDB ដើម្បីឱ្យ MSMEs ទទួលបានកម្ចីអភិវឌ្ឍន៍អាជីវកម្ម


រដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាពទម្លាក់កញ្ចប់ថវិកាដល់ SME Bank និង ARDB ដើម្បីឱ្យ MSMEs ទទួលបានកម្ចីអភិវឌ្ឍន៍អាជីវកម្ម
A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងបន្តពិនិត្យលទ្ធភាព វិភាជកញ្ចប់ថវិកាដល់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)បន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែទូលាយដល់សហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ទទួលបានកម្ចី ក្នុងទំហំ និងលក្ខខណ្ឌសមស្របសម្រាប់អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នាថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តចូលរួម និងពង្រឹងសហប្រតិបត្តិការ ក្នុងការគាំទ្រ និងការអភិវឌ្ឍសហគ្រិនភាព ដើម្បីជំរុញធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូតូច និងមធ្យម ឱ្យមានផលិតភាព និងភាពប្រកួតប្រជែងកាន់តែខ្ពស់។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា សហគ្រិនខ្មែរ ត្រូវបន្តអនុវត្តកម្មវិធីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីគាំទ្រដល់ធុរកិច្ចថ្មី និង MSMEs ដែលមានលទ្ធភាពខ្ពស់ក្នុងការពង្រីកទីផ្សារទាំងក្នុង និងក្រៅស្រុក ពិសេសទទួលបានទុនវិនិយោគបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងដៃគូអភិវឌ្ឍន៍ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ត្រូវខិតខំកៀរគរថវិកាពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធនានា បន្ថែមលើថវិកាគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាព ក្នុងការគាំទ្រ សហគ្រិនភាព ឱ្យបានដល់ ២៥ រាជធានី-ខេត្ត ដើម្បីមានលទ្ធភាពបន្ថែម ក្នុងការជួយជ្រោមជ្រែងសហគ្រិន, ធុរកិច្ចថ្មី និង MSMEs ឱ្យកាន់តែមានភាពប្រកួតប្រជែង និងស្តង់ដារខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី