SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

និយ័តករមូលបត្រ និងនគរបាលជាតិ ឱ្យពលរដ្ឋប្រយ័ត្នរាល់ការវិនិយោគដែលផ្តល់ការប្រាក់ ឬផលចំណេញខ្ពស់


និយ័តករមូលបត្រ និងនគរបាលជាតិ ឱ្យពលរដ្ឋប្រយ័ត្នរាល់ការវិនិយោគដែលផ្តល់ការប្រាក់ ឬផលចំណេញខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា(ន.ម.ក) និងអគ្គស្នងការដ្ឋាននគរបាលជាតិ(GCNP) អំពាវនាវឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្ន ចំពោះការដាក់ប្រាក់វិនិយោគតាមអនឡាញ ឬធ្វើប្រតិបត្តិការជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលសន្យាផ្ដល់នូវអត្រាការប្រាក់ ឬប្រាក់ចំណេញខ្ពស់ខុសប្រក្រតី។ សេចក្តីថ្លែងការរួមរបស់ ន.ម.ក និង GCNP លើកឡើងថា សកម្មភាពទាំងនេះជាការឆបោក និងពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពី និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សង្កេតឃើញថា កន្លងមកមានពលរដ្ឋរងគ្រោះ ខាតបង់ថវិកា និងទ្រព្យសម្បត្តិជាច្រើន ព្រោះការដាក់ប្រាក់ក្នុងគម្រោងវិនិយោគខុសច្បាប់ ដែលជនឆបោកទាំងនោះ បានបង្កើតក្រុមតេឡេក្រាមក្លែងក្លាយ និងប្រើប្រាស់គណនីបន្លំដោយប្រើឈ្មោះ និងរូបរបស់ថ្នាក់ដឹកនាំស្ថាប័ន ក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីផ្សព្វផ្សាយក្នុងបណ្ដាញសង្គម។ សកម្មភាពទាំងនេះ បង្កឱ្យមានការភាន់ច្រឡំជាមួយក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រមទាំងប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននោះផងដែរ។

ទម្រង់នៃការប្រមូល មូលនិធិតាមរូបភាពបែបនេះ ក្នុងសេចក្តីថ្លែងការរួមរបស់អង្គភាពទាំង២ គូសបញ្ជាក់ថា ជាសកម្មភាពខុសច្បាប់ និងជាអំពើឆបោក ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ប៉ុន្តែ ប្រសិនការប្រមូលមូលនិធិធ្វើឡើងដើម្បីយកទៅវិនិយោគលើគម្រោងណាមួយច្បាស់លាស់ គឺតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា។ បើពុំដូច្នេះទេ ត្រូវចាត់ទុកជាអាជីវកម្មនៃគម្រោងវិនិយោគខុសច្បាប់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការបោះពុម្ពផ្សាយ និងការជួញដូរមូលបត្រមហាជន។

និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតកិច្ចសហការក្នុងការប្រមូលព័ត៌មាន និងឃ្លាំមើលសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងករណីខាងលើ ពិសេសការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចាត់វិធានការអនុវត្តសកម្មភាពល្មើសច្បាប់ទាំងនោះ រួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបតាមយន្តការច្បាប់ដែលមានជាធរមាន។ ដូច្នេះ បើសិនសាធារណជន មានការសង្ស័យ ឬចាញ់បោកការដាក់ប្រាក់វិនិយោគទាំងនោះ សូមរាយការណ៍ ឬដាក់ពាក្យបណ្ដឹង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈលេខ ១១៧ ឬទាក់ទងទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិតាមលេខទូរស័ព្ទ ០២៣ ៧២៦ ៨២២៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី