SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

យន្តហោះ Air Asia Cambodia គ្រឿងទី១ នឹងបើកការហោះហើរទៅមក ភ្នំពេញ-សៀមរាប និងខេត្តព្រះសីហនុ-សៀមរាប ៤ ជើង ក្នុងមួយថ្ងៃ


យន្តហោះ Air Asia Cambodia គ្រឿងទី១ នឹងបើកការហោះហើរទៅមក ភ្នំពេញ-សៀមរាប និងខេត្តព្រះសីហនុ-សៀមរាប ៤ ជើង ក្នុងមួយថ្ងៃ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នឹងហោះហើរទៅមក ភ្នំពេញ-សៀមរាប និងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០២៤។

យន្តហោះ របស់ Air Asia Cambodia បានត្រៀមហោះហើរបង្ហាញ និងសាកល្បង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរជាផ្លូវការក្នុងស្រុក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។ ក្រៅពីការហោះហើរទៅមកក្នុងស្រុក យន្តហោះគ្រឿងទី១ នេះ នឹងបើកការហោះហើរក្រៅប្រទេស ដែលនឹងចាប់ផ្តើមនាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia មានការរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាតមួយនេះ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានហោះហើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២០ មេសា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី