2025-02-04
ទូច សូរិយា
2025-02-04
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន លីហ្វ៊ូដ (Lee's Food Service Ltd.) ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១០ ហើយក៍ជាក្រុមហ៊ុននាំមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលនាំចូល និងចែកចាយក្នុងវិស័យម្ហូបអាហារ បានបង្ហាញអំពីគម្រោងក្នុងការវិនិយោគបង្កើតរោងចក្រផលិតសាច់មាន់នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នា២០២៥។
ក្នុងជំនួបជាមួយឧកញ៉ា ច័ន្ទ តារា អគ្គនាយកក្រុមហ៊ុន លីហ្វ៊ូដ និង លោក ហ្គារេត តាន់ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន លីហ្វ៊ូដ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានជំរុញឱ្យក្រុមហ៊ុន សហការផលិតជាមួយកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក និងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋកម្ពុជានូវសាច់មាន់ប្រកបដោយគុណភាព អនាម័យ និងតម្លៃសមរម្យ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានបន្តថា ការសហការជាកសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក អាចធ្វើឱ្យក្រុមហ៊ុនទទួលបានតម្លៃសមរម្យ នឹងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ស្របតាមចក្ខុវិស័យរបស់ធនាគារ ARDB និងក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្មផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី