SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Mitsui &Co. ប្រចាំប្រទេសចិន ចង់វិនិយោគផ្នែកកសិឧស្សាកម្ម ពិសេសកែច្នៃគ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូនៅកម្ពុជា


ក្រុមហ៊ុន Mitsui &Co. ប្រចាំប្រទេសចិន ចង់វិនិយោគផ្នែកកសិឧស្សាកម្ម ពិសេសកែច្នៃគ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក Takuma Yatsui តំណាងក្រុមហ៊ុន Mitsui &Co. ប្រចាំប្រទេសចិន ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ជាពិសេសកែច្នៃគ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូនៅកម្ពុជា។ ពាក់ព័ន្ធនឹងចំណាប់អារម្មណ៍នេះ លោក Takuma Yatsui បញ្ជាក់ថា ព្រោះកម្ពុជា ជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់អ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនវិនិយោគ។

ក្នុងជំនួបជាមួយក្រុមការងារតុជប៉ុន និងក្រុមហ៊ុន Mitsui &Co. ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអរគុណក្រុមហ៊ុន Mitsui &Co. ដែលមកធ្វើទស្សនៈកិច្ចសិក្សា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ក៏បានបង្ហាញដោយសង្ខេបពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់វិនិយោគ សក្តានុពលតាមវិស័យ និងវឌ្ឍនភាពនៃវិនិយោគជប៉ុននៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី