2025-09-02
ទូច សូរិយា
2025-09-02
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
ចំណាត់ថា្នក់ A- នេះ ជាចំណាត់ថ្នាក់ល្អដែលលោកជំទាវទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវ ជា សិរី ត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវ ទេសាភិបាល នាពេលនេះ ក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និងឯកឧត្តម Chia Der Jiun នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។
គួរបញ្ជាក់ថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែឥស្សរជនដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី