SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផ្សោតពណ៌ផ្កាឈូក ៧០ក្បាល កំពុងទាក់ទាញទេសចរណ៍ និងជំរុញសេដ្ឋកិច្ចប្រជាសហគមន៍នេសាទព្រែកត្នោត


ផ្សោតពណ៌ផ្កាឈូក ៧០ក្បាល កំពុងទាក់ទាញទេសចរណ៍ និងជំរុញសេដ្ឋកិច្ចប្រជាសហគមន៍នេសាទព្រែកត្នោត
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ផ្សោតពណ៌ផ្កាឈូក ដែលបានកើនឡើងដល់ ៧០ក្បាល បាននិងកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យទៅទស្សនា និងកម្សាន្ត ដែលនេះបានធ្វើឱ្យសេដ្ឋកិច្ចប្រជាសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត មានភាពល្អប្រសើរ។ ក្រៅពីផ្សោតពណ៌ផ្កាឈូក ក្នុងតំបន់សហគមន៍នេសាទព្រែកត្នោត ក៏មានផ្សោតក្បាលត្រឡោក និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាលផងដែរ។

លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត លើកឡើងថា ភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន ខណៈទូករបស់សហគមន៍នៅមានកម្រិត ដូច្នេះទាមទារឱ្យភ្ញៀវទេសចរកក់ទូក កញ្ចុះ និងម្ហូបអាហារសម្រាប់ទទួលទាន មុនយ៉ាងហោចណាស់ ២ថ្ងៃ តាមលេខទូរសព្ទ ០៨៩ ២១៩ ៥២៤។ លោក អ៊ុក សុវណ្ណារិទ្ធ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ បានមកពីការផ្សព្វផ្សាយទូលំទូលាយរបស់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ជាដើម។

ប្រធានសហគមន៍នេសាទព្រែកត្នោតរូបនេះ ក៏បានអរគុណដល់ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលបានជួយបង្ក្រាបបទល្មើសនេសាទ និងអភិរក្សធនធានធម្មជាតិ ធ្វើឱ្យព្រៃកោងកាង ក្លាយជាជម្រកនៃវារីសត្វ ដែលជាចំណីរបស់សត្វផ្សោត ព្រមទាំងការពារ និងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹកផងដែរ។ លទ្ធផលនេះ គឺធានាបាននិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលខិតខំធ្វើឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី