SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្មវិធី KSP ដែលកម្ពុជា សហការជាមួយកូរ៉េ នឹងជួយបង្កើនសមត្ថភាពវិភាគឥណទានគាំទ្រដល់ SMEs


កម្មវិធី KSP ដែលកម្ពុជា សហការជាមួយកូរ៉េ នឹងជួយបង្កើនសមត្ថភាពវិភាគឥណទានគាំទ្រដល់ SMEs
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាជីវកម្មធានាឥណទាន(CGCC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ សហការរៀបចំ«ពិធីសម្ពោធឱ្យដំណើរការកម្មវិធី Knowledge Sharing Program (KSP) ឆ្នាំ២០២៤/២០២៥»។ កម្មវិធីនេះ មានគោលដៅបង្កើនសមត្ថភាពវិភាគឥណទានសម្រាប់ប្រតិបត្តិការធានាឥណទាន, គ្រប់គ្រងហានិភ័យ និងបង្កើតគម្រោងធានាឥណទាន គាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

តាមការចុះផ្សាយរបស់ CGCC កម្មវិធី KSP ក៏មានក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន និងដៃគូសហការរបស់ CGCC អំពីវឌ្ឍនភាព និងផែនការសកម្មភាពរបស់ CGCC សម្រាប់កម្មវិធី KSP ឆ្នាំ២០២៤/២០២៥ នេះផងដែរ។ CGCC ត្រូវបានជ្រើសរើសជាស្ថាប័នមួយរបស់កម្ពុជា ដើម្បីអនុវត្តគម្រោង KSP ឆ្នាំ២០២៤/២០២៥ បន្ទាប់ពីមានការប្រកួតប្រជែងជាមួយស្ថាប័ន និងប្រទេសជាច្រើនក្នុងពិភពលោក ដែលបានដាក់ស្នើសុំគម្រោងនេះ ទៅរដ្ឋាភិបាលកូរ៉េ។

កម្មវិធីសម្ពោធ KSP ដែលធ្វើឡើង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម Koh Seung Beom ប្រធានក្រុមប្រឹក្សាផ្នែកអប់រំហិរញ្ញវត្ថុ (Financial Education Council – FEC) របស់កូរ៉េ, គណប្រតិភូកូរ៉េ ថ្នាក់ដឹកនាំ និងបុគ្គលិក CGCC, តំណាងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៥០រូប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី