SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងបរិស្ថាន គ្រោងរៀបចំ«តំបន់ធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរ» ទៅជាសួនឧទ្យានភូគម្ភសាស្រ្ត ដើម្បីអភិរក្ស និងទាក់ទាញភ្ញៀវទេសចរ


ក្រសួងបរិស្ថាន គ្រោងរៀបចំ«តំបន់ធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរ» ទៅជាសួនឧទ្យានភូគម្ភសាស្រ្ត  ដើម្បីអភិរក្ស និងទាក់ទាញភ្ញៀវទេសចរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងបរិស្ថាន មានគម្រោងរៀបចំតំបន់ការពារធនធានធម្មជាតិភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងក្នុងគ្រាជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ទីប្រឹក្សាជាន់ខ្ពស់ JICA ថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ មានសក្តានុពល ដើម្បីជ្រើសរើសរៀបចំជាសួនឧទ្យានភូគម្ភសាស្រ្ត។ ការរៀបចំតំបន់នេះ ជាសួនឧទ្យានភូគម្ភសាស្រ្ត គឺដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។

លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានគាំទ្រដល់បេក្ខភាពនៃតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបានស្នើដល់ក្រសួងបរិស្ថានរៀបចំក្រុមការងារ ដើម្បីសិក្សាលទ្ធភាពលើតំបន់ការពារធម្មជាតិទាំងពីរនេះ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី