SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៧ ទាក់ទងវិស័យរ៉ែ ថាមពល និងព្រំដែន


កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៧ ទាក់ទងវិស័យរ៉ែ ថាមពល និងព្រំដែន
A+ A-

ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនាប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីជាមួយនឹងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៧ រវាងកម្ពុជា-ឡាវ។

ទី១. ការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី២. កំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតុបករណ៍សច្ចាប័នលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ ទី៣. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពលថ្មី។

ទី៤. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រុមហ៊ុន PHONGSUBTHAVY GROUP SOLE CO., LTD អំពីការទិញថាមពលបៃតងពីគម្រោង៖« XEKHAMAN II Hydro and Wind Power Hybrid Projects » ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា។ ទី៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុមហ៊ុនចម្រុះ XAYSANA Group, WIS និង SISAN INTERNATIONAL JOINT DEVELOPMENT SOLE., LTD អំពីការទិញថាមពលគម្រោង៖« Nam Emoun 1, 2 Hydro, Pump Storage and Wind Power Hybrid Projects » ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា។

ទី៦. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយអគ្គិសនីឡាវ EDL អំពីការទិញថាមពលបៃតងពីគម្រោង៖« Green Energy Supply of 1000 MW Combination of Hydro, Wind and Geothermal Projects » ក្នុងប្រទេសឡាវមកប្រទេសកម្ពុជា។ ទី៧. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលកម្ពុជា ជាមួយក្រុមហ៊ុន PSG CORPORATION PUBLIC COMPANY LIMITED អំពីការទិញថាមពលបៃតងពីគម្រោង៖« Xekong Pump Storage Power Project » ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី