SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ប្រមូលធាតុចូលសម្រាប់មគ្គទេសក៍អាស៊ាន ពីអភិបាលកិច្ច និងសីលធម៌ AI ដើម្បីបង្កើតមាតិកា


ក្រសួងប្រៃសណីយ៍ ប្រមូលធាតុចូលសម្រាប់មគ្គទេសក៍អាស៊ាន ពីអភិបាលកិច្ច និងសីលធម៌ AI ដើម្បីបង្កើតមាតិកា
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់មគ្គទេសក៍បន្ថែមរបស់អាស៊ាន ដែលស្ដីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិត (AI) សម្រាប់បញ្ញាសិប្បនិម្មិតក្នុងការបង្កើតមាតិកា។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងតម្រែតម្រង់ការរចនា ការអភិវឌ្ឍ និងការដាក់ឱ្យប្រើបញ្ញាសិប្បនិម្មិតក្នុងការបង្កើតមាតិកានៅអាស៊ានឱ្យមានសីលធម៌និងការទទួលខុសត្រូវ។

សិក្ខាសាលាដែលរៀបចំឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមចំនួន ១២០នាក់នេះ ធ្វើឡើងក៏ដើម្បីសម្រាប់ប្រាស្រ័យទាក់ទងជាផ្លូវការលើកដំបូង រវាងតួអង្គអភិបាលកិច្ចបញ្ញាសិប្បនិម្មិត វិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងសង្គមស៊ីវិលផងដែរ។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងស្របតាមស្មារតីរបស់ក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្តមមន្ត្រីឌីជីថលអាស៊ាន (ADGSOM) ចំណុះឱ្យរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ដើម្បីសហការលើកិច្ចសហការអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់។

គួរបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ខណៈដែលក្នុងរយៈពេល ២ឆ្នាំនេះ ពិភពលោកបានចាប់អារម្មណ៍លើការប្រើប្រាស់ AI កាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតសម្រាប់បង្កើតមាតិកា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី