2025-08-15
ឃី ភារៈ
2025-08-15
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) របស់ចិន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក មានបំណងវិនិយោគលើគម្រោងសាងសង់កំពង់ផែពហុបំណង ស្ថិតក្នុងស្រុកព្រែកប្រសប់ ខេត្តក្រចេះ ជាមួយទុនវិនិយោគ ៣៥លានដុល្លារ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់បម្រើដល់ការវិនិយោគ និងការដឹកជញ្ជូនកសិផល។
ក្នុងជំនួបពិភាក្សាអំពីការស្នើសុំវិនិយោគ ក្នុងខេត្តក្រចេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន លើកឡើងអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ដែលមានគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព តាមរយៈការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និង មិនមែនសារពើពន្ធ នៅខេត្តភូមិភាគឦសានទាំង៤ របស់កម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) ដែលមានទីស្នាក់ការនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ ក្រុមហ៊ុននេះ មានសាខាចំនួន ២៥៦កន្លែង ក្នុងប្រទេសចំនួន ១៤០ និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក។ នេះបើយោងតាម វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី