SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការកសិកម្ម ណែនាំឱ្យមន្រ្តីកសិកម្មឃុំ តាមដានជាប្រចាំពីស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផល


រដ្ឋលេខាធិការកសិកម្ម ណែនាំឱ្យមន្រ្តីកសិកម្មឃុំ តាមដានជាប្រចាំពីស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផល
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-19

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់អនុសាសន៍ឱ្យមន្រ្តីកសិកម្មឃុំ តាមដានជាប់ជាប្រចាំនូវស្ថានភាពតម្លៃ និងចរន្តទីផ្សារក្នុងរដូវប្រមូលផល ដើម្បីក្តាប់ព័ត៌មានជាក់ស្តែង និងដោះស្រាយបញ្ហានានាជូនពលរដ្ឋក្នុងវិស័យកសិកម្ម ឱ្យមានជីវភាពកាន់តែប្រសើឡើង។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការដាំដុះស្រូវវៃឆ្លាតស្របតាមការបម្រែបម្រួលអាកាសធាតុ» ដល់មន្ត្រីកសិកម្មឃុំ ទូទាំងខេត្តតាកែវ ឯកឧត្ដម តូច ប៊ុនហួរ ក៏បានណែនាំឱ្យមន្រ្តីកសិកម្មឃុំ យកចំណេះដឹងដែលទទួលបានទៅបំប្លែងជាសកម្មភាពជាក់ស្ដែង ដោយចុះដល់មូលដ្ឋានដើម្បីបង្ហាញកសិករពីបច្ចេកទេសជ្រើសរើសពូជ ការត្រៀមដី និងការប្រើប្រាស់ជីឱ្យចំគោលដៅ ព្រមទាំងណែនាំកសិករឱ្យប្រើប្រាស់ធាតុចូលកសិកម្ម ដូចជាជី និងថ្នាំកសិកម្មឱ្យស្របតាមស្តង់ដារច្ចេកទេស ព្រមទាំងត្រូវធ្វើជាទីប្រឹក្សាដ៏កៀកកិត ដើម្បីដោះស្រាយរាល់កង្វល់របស់កសិករ។

វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពចំណេះដឹងបន្ថែមដល់មន្រ្តីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធ យកទៅផ្សព្វផ្សាយបច្ចេកទេសកសិកម្មវៃឆ្លាតដល់កសិករនៅមូលដ្ឋានរបស់ខ្លួន ឱ្យទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ នេះបើតាមការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕





នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី