2023-10-09
SME News
2023-10-09
SME News
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយសមាគមកាណូតដឹកទេសចរចុងឃ្នៀស និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានជំរុញឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ដោយធ្វើយ៉ាងណាបង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន, ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍, ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន, គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ។ យន្តការនេះ ស្របតាមទស្សនទាន«ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស» និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
សូមជម្រាបថា តំបន់ទេសចរណ៍ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាប ដែលជាច្រកទស្សនាមួយក្នុងចំណោមច្រកទាំង៤ សម្រាប់ឱ្យភ្ញៀវទេសចរធ្វើដំណើរទៅលេងបឹងទន្លេសាប សត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹកនិងជីវភាពរបស់ប្រជានេសាទ ព្រមទាំងទេសភាពបរិស្ថាននាបឹងដ៏ធំជាងគេនៅអាស៉ីអាគ្នេយ៍មួយនេះ។
តំបន់ទេសចរណ៍ចុងឃ្នៀសមានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ២០គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។ ក្រៅពីសហគមន៍ទេសចរណ៍ចុងឃ្នៀស ច្រកទៅទស្សនាបឹងទន្លេសាបក៏នៅមានសហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង។
បច្ចុប្បន្ន នៅតំបន់ទេសចរណ៍ចុងឃ្នៀស ត្រូវបានរាជរដ្ឋាភិបាលចាត់ឱ្យបន្តអភិវឌ្ឍកំពង់ផែទេសចរណ៍ឱ្យស្របតាមស្តង់ដា និងត្រូវសិក្សារៀបចំប្លង់និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នៀសសម្រាប់រយៈពេលខ្លី មធ្យម និងវែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី